Home Blog Page 2

ស្របពេលអ៊ីរ៉ង់ប្រកាសសងសឹក មកមើលឃ្លាំងអាវុធទំនើបៗដ៏គួរឲ្យខ្លាចរបស់អ៊ីស្រាអែលសិនទើបដឹងអស្ចារ្យប៉ុនណា…

0

អ៊ីស្រាអែលគឺជាប្រទេសប្រើបច្ចេកវិទ្យាដ្រូននៅសមរភូមិឈានមុខគេលើលោកដោយមានរថយន្តភីកអាប់ ទូកនិងដ្រូនបញ្ជាពីចម្ងាយ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល IDF បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០មក ដែលភាគច្រើនប្រើវាដើម្បីល្បាតនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយទីក្រុង ហ្គាហ្សា។ថ្វីបើយានយន្តភាគច្រើនមិនមានអាវុធស្រាប់ក៏ដោយ ប៉ុន្តែពួកគេក៏អាចបំពាក់ដោយកាំភ្លើងយន្តនិងកាំជ្រួចមីស៊ីលដែលអាចបាញ់ពីចម្ងាយបាន។ជាលទ្ធផល អ៊ីស្រាអ៊ែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញបច្ចេកវិទ្យាដ្រូនធំជាងគេបំផុតនៅលើពិភពលោកដោយលក់យានគ្មានមនុស្សបើកបានក្នុងតម្លៃសរុប៤.៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ដែលភាគច្រើនទៅឲ្យអាស៊ីនិងអឺរ៉ុប។គេហទំព័រ MailOnline បានបង្ហាញឃ្លាំងអាវុធរបស់អ៊ីស្រាអែលបន្ទាប់ពីប្រទេសអ៊ីរ៉ង់អះអាងថា កាំភ្លើងដែលគ្រប់គ្រងដោយផ្កាយរណបបំពាក់លើរថយន្តភីកអាប់មួយគ្រឿងត្រូវបានប្រើដើម្បីធ្វើឃាតលោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ពួកគេហើយបានដាក់ការស្តីបន្ទោសទៅលើអ៊ីស្រាអែល។

១- រថយន្តភីកអាប់បំពាក់កាំភ្លើងយន្

IDF បានបង្ហាញពីបច្ចេកវិទ្យានេះក្នុងឆ្នាំ២០១៦នៅពេល កាំភ្លើងយន្តត្រូវបានបំពាក់ទៅនឹងរថយន្ដភីកអាប់ Ford F-350 ដែលត្រូវបានរចនាឡើងដើម្បីល្បាតតាមព្រំដែន។រថយន្ដដែលគេឲ្យឈ្មោះថា Border Protector Unmanned Ground Vehicles ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានិងកាមេរ៉ាជាច្រើនដែលអាចឲ្យមនុស្សបញ្ជារថយន្តពីចម្ងាយបាន។IDF បាននិយាយថា រថយន្តទាំងនេះបានដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះហើយក្រោយមកបានដាក់បញ្ចូលបច្ចេកវិទ្យាដែលគ្មានអ្នកបើកបរ។

២– ទូកបញ្ជាពីចម្ងាយ

ទូក Protector ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន Rafael Advanced Defense Systems និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០០៥។ទូកគ្មានមនុស្សបើកនិងគ្មានអាវុធនេះត្រូវបានប្រើដំបូងដើម្បីធ្វើបេសកកម្មឃ្លាំមើលជាប្រចាំដោយមិនបង្កគ្រោះថ្នាក់ដល់នាវិកឡើយ។
កាសែត The Times of Israel បានរាយការណ៍ថា ក្រោយមកក្រុមហ៊ុន Rafael បានអាប់ដែតឲ្យទូកនេះអាចបាញ់គ្រាប់រ៉ុក្កែតបានដោយកងទ័ពជើងទឹកបានបាញ់សាកល្បងអាវុធប្រកបដោយជោគជ័យនៅក្នុងឆ្នាំ២០១៨។នាវាគ្មានមនុស្សបើកមួយចំនួនរបស់កងទ័ពជើងទឹកក៏បានបំពាក់ដោយកាំភ្លើងយន្តនិងកាណុងបាញ់ទឹកផងដែរដែលត្រូវបានបញ្ជាពីចម្ងាយដូចគ្នា។

៣- យានវាយប្រហារបើកបរដោយខ្លួនឯង

យានប្រយុទ្ធគ្មានមនុស្សបើក AvantGuard ត្រូវបានរចនាឡើងនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន G-NIUS ហើយបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។យាននេះត្រូវបានរចនាឡើងជាចម្បងសម្រាប់ការឃ្លាំមើល ល្បាតតាមផ្លូវ ស៊ើបការណ៍និងចាប់សញ្ញានិងបំផ្លាញគ្រឿងផ្ទុះ។
កាសែត The Times of Israel បានរាយការណ៍ថា ក្រោយមកក្រុមហ៊ុន Rafael បានអាប់ដែតឲ្យទូកនេះអាចបាញ់គ្រាប់រ៉ុក្កែតបានដោយកងទ័ពជើងទឹកបានបាញ់សាកល្បងអាវុធប្រកបដោយជោគជ័យនៅក្នុងឆ្នាំ២០១៨។នាវាគ្មានមនុស្សបើកមួយចំនួនរបស់កងទ័ពជើងទឹកក៏បានបំពាក់ដោយកាំភ្លើងយន្តនិងកាណុងបាញ់ទឹកផងដែរដែលត្រូវបានបញ្ជាពីចម្ងាយដូចគ្នា។

៤- យានឈ្លបយកការណ៍គ្មានមនុស្សបើក

ក្នុងនាមជារ៉ូបូតវ័យចំណាស់ជាងគេបំផុតមួយនៅក្នុងឃ្លាំងរបស់អ៊ីស្រាអែល The Guardium ដែលក៏ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន G-NIUS ផងដែរនោះ បានចូលបម្រើការក្នុងឆ្នាំ២០០៨។ជារ៉ូបូតតូច គ្មានអ្នកបើកនិងគ្មានអាវុធ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មល្បាតតាមព្រំដែននិងការស៊ើបការណ៍សម្ងាត់។យាន្តនេះត្រូវបានបំពាក់ដោយកាមេរ៉ា Infrared, រ៉ាដា, មីក្រូហ្វូនស្តាប់បានលឺច្បាស់, កាមេរ៉ានិងឧបករណ៍បង្ហាញការវាយប្រហារក្នុងករណីដែលពួកគេវាយប្រហារ។ពួកគេក៏អាចត្រូវបានបំពាក់ដោយអាវុធដ៍សាហាវរួមទាំងកាំភ្លើងយន្តធុនស្រាលផងដែរ។

៥- ដ្រូន សាកាដូ

ដ្រូននេះតូចល្មមដែលអាចដាក់ក្នុងសាកាដូនិងបង្ហោះដោយដៃបាន។ ដ្រូន Elbit Skylark ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៨មក។
ដោយត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែល វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធនៅជុំវិញពិភពលោករួមទាំងកងកម្លាំងពិសេសបារាំង អូស្រ្តាលី កាណាដា ហូឡង់និងស៊ុយអែតផងដែរ។ដ្រូននេះមានទំហំតូចពេកសម្រាប់បំពាក់ប្រព័ន្ធអាវុធហើយផ្ទុយទៅវិញ វាត្រូវបានបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared ដើម្បីបង្កើនភាពមើលឃើញរបស់កងទ័ពនិងផ្តល់ទិន្នន័យគោលដMolyvan Vat, [01.12.20 08:55]
ៅសម្រាប់ការវាយប្រហារពីអាកាស។

៦– ដ្រូនបាញ់មីស៊ីល

Hermes 450 ដែលត្រូវបានអភិវឌ្ឍនៅអ៊ីស្រាអែលដោយក្រុមហ៊ុន Elbit ត្រូវបានរចនាឡើងជាថ្មីម្តងទៀតជាដ្រូនឈ្លបយកការណ៍ប៉ុន្តែអាចបំពាក់ដោយមីស៊ីលបាន។ជាធម្មតា Hermes ត្រូវបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared សម្រាប់មើលពេលថ្ងៃនិងពេលយប់និងបំពាក់ឡាស៊ែរដើម្បីជ្រើសរើសគោលដៅសម្រាប់ការវាយប្រហារតាមអាកាស។
កងទ័ពអាកាសអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា បានកែច្នៃក្រុមដ្រូននេះដើម្បីបាញ់មីស៊ីល Rafael ឬ Hellfire ២គ្រាប់ក្នុងពេលតែមួយ។ដ្រូននេះក៏មានប្រព័ន្ធស្វ័យប្រវតិ្តពេញលេញផងដែរហើយវាហោះហើរចេញពីកន្លែងរហូតដល់ចុះចតដោយខ្លួនឯង៕

វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

0

នៅថ្ងៃចន្ទទី៣០ខែវិច្ឆិកានេះ ប្រទេសវៀតណាមបានបញ្ជាក់អំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូងក្នុងរយៈពេល៨៩ថ្ងៃ។ករណីនេះគឺជាបុរសអាយុ៣២ឆ្នាំដែលមានជាប់ទាក់ទងនឹងអ្នកបម្រើតាមយន្តហោះម្នាក់ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសជប៉ុនកាលពី២សប្តាហ៍មុន។
ប្រទេសវៀតណាមបានយកឈ្នះការផ្ទុះវីរុសកូរ៉ូណារលកទី១ក្នុងខែមេសាហើយជិត១០០ថ្ងៃក្រោយមក គ្មានការឆ្លងក្នុងសហគមន៍ទេរហូតដល់វីរុសនេះបានលេចឡើងជាថ្មីហើយត្រូវបានគេទប់ស្កាត់យ៉ាងឆាប់រហ័សនៅកណ្តាលទីក្រុង Danang ក្នុងខែកក្កដា។

ករណីនៅថ្ងៃចន្ទនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលបានព្រមានអំពីការផ្ទុះឡើងថ្មីនៅក្នុងសហគមន៍ស្របពេលរដូវត្រជាក់បានចាប់ផ្តើម។គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសនេះចំនួន១,៣៤៧ករណីដែលក្នុងនោះមាន៦៥៥ជាករណីនាំចូល៕

ថៃ រក ឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ២១ នាក់និងកំពុងតាមរកមនុស្ស ២០០ នាក់ដែលអាច…

0

បាងកក ៖ ថៃឡង់ ដ៍ កាលពី ថ្ងៃ ចន្ទ បាន បន្ថែម អ្នក កើតកូ វីដ ១៩ ចំនួន ២១ ករណី ទៀត តែ សុទ្ធតែជា អ្នក មក ពី ក្រៅ ប្រទេស ទោះជា យ៉ាងណា ប្រទេស នេះ មិន បាន សេចក្តីរាយការណ៍ អំពី ការ ស្លាប់ ដោយ ជំងឺឆ្លង សកល នេះ ទេ ។

តួលេខ ឆ្លង ថ្មី នាំ អោយ ចំនួន មនុស្ស ឆ្លង សរុប នៅក្នុង ប្រទេស ថៃឡង់ ដ៍ កើន ដល់ ៤.៩៩៨ នាក់ ។
សូមបញ្ជាក់ ថា ក្នុងចំណោម អ្នក ឆ្លង នាំចូល ២១ នាក់ មាន ១៧ នាក់ ជា ជនជាតិ ថៃ រួម មាន ស្ត្រី ៣ នាក់ ដែល បាន លួច ចូល មក ក្នុងស្រុក មួយ ក្នុង ខេត្ត ឈៀង រ៉ៃ កាលពី យប់ ថ្ងៃ អង្គារ និង ថ្ងៃ សុក្រ ។ ម្នាក់ ក្នុង ចំណោម ស្ត្រី ទាំង ៣ នេះ បាន ចេញ រោគសញ្ញា មុន ពេល លួច ឆ្លងកាត់ ព្រំដែន មក ពី ខាង មី យ៉ាន់ ម៉ា ហើយ ម្នាក់ទៀត ទើប ក្តៅខ្លួន កាលពី ថ្ងៃអាទិត្យ ។ ក្នុងពេល ជាមួយគ្នា នៅ ថ្ងៃ ចន្ទ នេះ អាជ្ញាធរ ថៃ កំពុង តាម ស្វែងរក មនុស្ស ដល់ ទៅ ប្រមាណ ២០០ នាក់ នៅ ខេត្ត ឈៀង រ៉ៃ និង ឈៀង ម៉ៃ ភាគ ខាងជើង ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល វីរុស កូរ៉ូ ណាក្នុង សហគមន៍ បន្ទាប់ ពី ជនជាតិ ថៃ ៣ នាក់ ខាងលើ បាន ចូលមក ក្នុង ប្រទេស មក ពី ខាង ប្រទេស មី យ៉ាន់ ម៉ា និង ត្រូវបាន ពិនិត្យ ឃើញ វិជ្ជ មានកូ វីដ ១៩ ។ ស្ត្រី ទាំង ៣ នាក់ បាន គេច ការត្រួត ពិនិត្យ នៅ ប៉ុស្តិ៍ អន្តោប្រវេសន៍ និង បាន ចូល ប្រទេស ថៃ តាម ច្រក ព្រំដែន មិន ផ្លូវការ កាលពី យប់ ថ្ងៃ អង្គារ និង ថ្ងៃ សុក្រ ដោយ គេច ការធ្វើ ចត្តា ឡីស័ ក សំរាប់ អ្នកមកដល់ ថ្មី ។

សរុប ទាំង នៅ ខេត្ត ឈៀង រ៉ៃ និង ឈៀង ម៉ៃ ជាប់ គ្នា នេះ មាន មនុស្ស ៣៥៦ នាក់ អាច ប៉ះពាល់ ឬ មាន ទំនាក់ទំនង ជាមួយ ស្ត្រី ទាំង ៣ ក្រោយ ពួកគេ ចូលមក ក្នុង ប្រទេស ថៃឡង់ ដ៍ ហើយ ក្នុងចំណោម ពួកគេ រួម មាន បុគ្គលិក និង អតិថិជន នៃ សណ្ឋាគារ មួយ ផ្សារ ទំនើប មួយ រោងភាពយន្ត ភោជ្ជ នី យដ្ឋា ន និង អ្នកដំណើរ នៃ រថយន្ត ដឹក អ្នកដំណើរ មួយ និង តាក់ស៊ី មួយ ។ តាំងពី មុន មុន មក គេ រក ឃើញ មនុស្ស ជាប់ សង្ស័យ ប្រមាណ ១៥០ នាក់ ប៉ុណ្ណោះ នៅក្នុង ខេត្ត ភាគ ខាងជើង ទាំង ២ នេះ ហើយ ត្រូវបាន នាំ ទៅ ធ្វើតេស្តិ៍ និង បង្ហាញ ថា មិន មានកូ វីដ ១៩ ទេ ដូច្នេះ ជនសង្ស័យ អាច ឆ្លងកូវី ដ ១៩ ចំនួន ២០០ នាក់ ទៀត កំពុង នៅ រាយប៉ាយ ក្នុង សហគមន៍ នៅឡើយ ។

ថៃឡង់ ដ៍ មាន វិធានការ និង ការគ្រប់គ្រង ព្រំដែន តឹងតែង ណាស់ ដើម្បី កុំអោយ វីរុស កូរ៉ូ ណាចូល ក្នុងប្រទេស ខ្លួន ។ ការរកឃើញ ការឆ្លង ភាគច្រើន បំផុត ជា ករណី នាំចូល និង រកឃើញ នៅ កន្លែង ធ្វើ ចត្តា ឡី ស័ក របស់ រដ្ឋាភិបាល ទោះជា យ៉ាងណា មាន ករណី ឆ្លង ក្នុង សហគមន៍ ខ្លះ ដែរ នៅ ដំណាក់កាល ដំបូងៗ ។ ស្ត្រី កើតកូ វីដ ១៩ ទី ១ ក្នុង ៣ ករណី ខាងលើ បាន ចូល មក ដល់ ខេត្ត ឈៀង រ៉ៃ កាលពី ថ្ងៃ ២៤ វិច្ឆិកា និង បាន ធ្វើដំណើរ ទៅ ឈៀង ម៉ៃ ហើយ បាន ចេញ រោគសញ្ញា កូវី ដ ១៩ និង បាន ចូលដេក ពេទ្យ នៅ ទីនោះ ។ ២ នាក់ ទៀត ដែល ធ្វើការ នៅ កន្លែង កម្សាន្ត សប្បាយ ជាមួយគ្នា នៅ មី យ៉ាន់ ម៉ា បាន វិល ចូល ថៃឡង់ ដ៍ កាលពី ថ្ងៃ សុក្រ ។ ពួកគេ បាន ស្នាក់ នៅក្នុង សណ្ឋាគារ ថៃ មួយ និង ក្រោយមក បាន ធ្វើតេស្តិ៍ រក កូវី ដ ១៩ រកឃើញ ជំងឺ នេះ ។សូមបញ្ជាក់ ថា មី យ៉ាន់ ម៉ា បច្ចុប្បន្ន មាន ការ ឆ្លងកូវី ដ ១៩ ជា មធ្យម ១.៤៤៧ នាក់ ក្នុង មួយថ្ងៃ ដែល នាំ អោយ ចំនួន ឆ្លង សរុប ឡើងដល់ ៨៨.០០០ នាក់ និង ១.៨៨៧ នាក់ ស្លាប់ ៕

ក្រុមហ៊ុន Moderna ដាក់ ពាក្យ សុំ ការអនុញ្ញាត ប្រើប្រាស់ វ៉ាក់សាំង កូវី ដ ១៩ ពី អាជ្ញាធរ អាម៉េរិក…

0

ក្រុមហ៊ុន Moderna Inc និយាយ កាលពី ថ្ងៃ ចន្ទ ទី ៣០ វិច្ឆិកា ថា ខ្លួន បាន ដាក់ ពាក្យសុំ ការអនុញ្ញាត ជា បន្ទាន់ នៅ សហរដ្ឋ អាម៉េរិក សម្រាប់ វ៉ាក់សាំង កូវី ដ ១៩ របស់ ខ្លួន បន្ទាប់ ពី លទ្ធផល ពេញលេញ ពី ការសិក្សា នៅ ដំណាក់កាល ចុងក្រោយ បានបង្ហាញ ថា វា មាន ប្រសិទ្ធភាព ៩៤,១ ភាគរយ ដោយ គ្មាន ការព្រួយបារម្ភ អំពី សុវត្ថិភាព អ្វី ធ្ងន់ធ្ងរ នោះ ទេ ។ រដ្ឋបាល ចំណីអាហារ និង ឱសថ អាម៉េរិក (FDA) បាន និយាយថា គណៈកម្មាធិការ ប្រឹក្សា យោបល់ មួយ នឹង ជួបគ្នា ដើម្បី ពិភាក្សា លើ សំណើ នេះ នៅ ថ្ងៃទី ១៧ ខែ ធ្នូ ដែល នឹង ធ្វើឱ្យ បេក្ខជន វ៉ាក់សាំង របស់ ក្រុមហ៊ុន Moderna ក្លាយ ជា វ៉ាក់សាំង ដែល មាន ប្រសិទ្ធភាព ខ្ពស់ ទី ២ ដែល ទំនងជា ទទួល បាន ការ គាំទ្រ ពី សហរដ្ឋ អាម៉េរិក និង អាច នឹង ចេញលក់ ក្នុងឆ្នាំនេះ ផងដែរ ។ វ៉ាក់សាំង ដែល បង្កើតឡើង ដោយ ក្រុមហ៊ុន Pfizer Inc និង ក្រុមហ៊ុន BioNTech SE ដែល មាន ប្រសិទ្ធភាព ៩៥ ភាគរយ នៅក្នុង ការសាកល្បង ព្យាបាល គ្រោង នឹង ពិនិត្យ ដោយ ក្រុម អ្នក ជំនាញ របស់ គណៈកម្មាធិការ ប្រឹក្សា យោបល់ នៅ មួយ សប្តាហ៍ ទៀត ។ FDA នឹង សម្រេច លើ ការ អនុញ្ញាត ឱ្យ ប្រើប្រាស់ ជាបន្ទាន់ (EUA) បន្ទាប់ ពី អ្នកផ្តល់ ប្រឹក្សា យោបល់ ផ្តល់ អនុសាសន៍ របស់ ពួកគេ ។


ក្រុមហ៊ុន Moderna ដែល គ្រោង នឹង ស្វែងរក ការអនុញ្ញាត ប្រើប្រាស់ បន្ទាន់ ពី សហភាព អឺរ៉ុប ផង ដែរ នោះ បាន រាយការណ៍ ថា ប្រសិទ្ធភាព វ៉ាក់សាំង របស់ខ្លួន គឺ ត្រូវ ចំ ពោះ គ្រប់ អាយុ ពូជសាសន៍ និង ប្រជាសាស្ត្រ យ៉េនឌ័ រ ក៏ដូចជា ទទួលបាន ជោគជ័យ ១០០ ភាគរយ ក្នុង ការការពារ ពី ករណី ឈឺធ្ងន់ធ្ងរ ពី កូវី ដ ១៩ ដែល បាន សម្លាប់ មនុស្ស ជិត ១,៥ លាន នាក់ នៅ ទូទាំង ពិភពលោក ។ លោក តាល់ ហ្សាក់ ប្រធាន ផ្នែក វេជ្ជសាស្ត្រ របស់ ក្រុមហ៊ុន Moderna បាន និយាយថា “ យើង ជឿជាក់ថា យើង មាន វ៉ាក់សាំង ដែលមាន ប្រសិទ្ធភាព ខ្ពស់ ។ ឥឡូវ នេះ យើង មាន ទិន្នន័យ ដើម្បី បញ្ជាក់ វា ។ យើង រំពឹង ថា នឹង ដើរតួនាទី យ៉ាង សំខាន់ ក្នុង ការផ្លាស់ប្តូរ ស្ថានការណ៍ ឱ្យ ប្រសើរ ឡើង ពី ជំងឺ រាតត្បាត នេះ ”៕

 

អ៊ីស្រាអែល ប្រុងជើងការខ្ពស់បន្ទាប់ពីអ៊ីរ៉ង់គំរាមសងសឹក…

0

អង្គការ សហប្រជាជាតិ ទទូច ឲ្យ មាន ការ អត់ធ្មត់ ខណៈ ដែល ក្រុង Tehran ប្ដេជ្ញា សងសឹក ចំពោះ អ្នក វិទ្យាសាស្ត្រ នុយក្លេអ៊ែរ ដែល ត្រូវ បាន គេ សម្លាប់។សារព័ត៌មាន N12 របស់ អ៊ីស្រាអែល បាន រាយការណ៍ កាល ពី ថ្ងៃសៅរ៍ ថា អ៊ីស្រាអែល បាន ដាក់ ស្ថានទូត របស់ ខ្លួន នៅ ជុំវិញ ពិភពលោក ឲ្យ ប្រុង ប្រយ័ត្ន ខ្ពស់ បន្ទាប់ពី មាន ការ គំរាម សងសឹក ពី អ៊ីរ៉ង់ នៃ ការ ស្លាប់ របស់ អ្នក វិទ្យាសាស្ត្រ នុយក្លេអ៊ែរ ម្នាក់ នៅ ជិត ទីក្រុងTehran។រំលឹក ថា អ៊ីរ៉ង់ បាន ស្ដី បន្ទោស អ៊ីស្រាអែល ចំពោះ ការ ស្លាប់ របស់ លោក Mohsen Fakhrizadeh ដែល បាន ស្លាប់ កាល ពី ថ្ងៃ សុក្រ ដែលលោក ត្រូវ បាន គេ ធ្វើ ឃាត នៅ ក្បែរ ទីក្រុងTehran ។ លោក Fakhrizadeh បាន ស្លាប់ នៅ ក្នុង មន្ទីរពេទ្យ បន្ទាប់ ពី ការ វាយប្រហារ មួយ នៅ ក្រុង Absard ក្នុង តំបន់ Damavand ។

 ជាមួយ គ្នា នេះ ដែរ មេដឹកនាំ កំពូល របស់ អ៊ីរ៉ង់ បាន ទាមទារ “ ការ ដាក់ ទណ្ឌកម្ម ឲ្យ មាន ភាព ច្បាស់លាស់” នៃ អ្នក ដែល នៅ ពីក្រោយ ការ សម្លាប់ ដែល បាន បង្កើន ការ ភ័យខ្លាច នៃ ភាព តានតឹង ឡើង វិញ នៅ ទូទាំង មជ្ឈិមបូព៌ា។នៅ ក្រុង Tehran ក្រុម អ្នក តវ៉ា មួយក្រុមតូចបាន ដុតរូបរបស់ លោក ដូណាល់ ត្រាំ និង ប្រធានាធិបតី ជាប់ឆ្នោត លោក ចូ បៃដិន ដែលបាននិយាយថា រដ្ឋបាលរបស់ លោក នឹង ពិចារណា ការជួល កិច្ចព្រមព្រៀង នុយក្លេអ៊ែរ Tehran ជាមួយមហា អំណាច ពិភពលោក។ ក្រុម អ្នក តវ៉ា បាន រិះគន់ រដ្ឋមន្ត្រី ការ បរទេសអ៊ីរ៉ង់ ដែល បាន ជួយ ចរចា កិច្ច ព្រមព្រៀង នុយក្លេអ៊ែរ ដោយ បង្ហាញ ពី បញ្ហា ប្រឈម នៅ ចំពោះ មុខ ទីក្រុង Tehran ប្រសិន បើ មន្ត្រី បាន ជ្រើសរើស ត្រឡប់ មក វិញ នូវ កិច្ច ព្រមព្រៀង នេះ។ដោយឡែក លោក Farhan Haq អគ្គលេខាធិការ រង អង្គការ សហប្រជាជាតិ បាន អំពាវនាវ ឲ្យ រក្សា ការ អត់ធ្មត់ និង ជៀសវាង ការ កើនឡើង នៃ ភាព តានតឹង។

លោក មាន ប្រសាសន៍ ថា “ យើង ជំរុញ ការ អត់ធ្មត់ និង ភាព ចាំបាច់ ដើម្បី ជៀសវាង រាល់ សកម្មភាព ដែល អាច នាំ ឲ្យ មាន ការ កើន ឡើង នៃ ភាព តានតឹង នៅ ក្នុង តំបន់” ។គួរ បញ្ជាក់ ថា លោក Fakhrizadeh បាន ដឹកនាំ កម្មវិធី ដែល មាន ឈ្មោះថា AMAD របស់ អ៊ីរ៉ង់ ដែល អ៊ីស្រាអែល និង លោក ខាងលិច បាន ចោទ ប្រកាន់ ថា ជា ប្រតិបត្តិការ យោធា មួយ ដែល សម្លឹង មើល លទ្ធភាព នៃ ការ បង្កើត អាវុធ នុយក្លេអ៊ែរ៕

ត្រាំ ចាញ់ បណ្តឹង បោះឆ្នោត ជាថ្មីទៀត …

0

វ៉ាស៊ីនតោន ៖ តុលាការ កំពូល រដ្ឋ ផេនស៊ី វែ នៀ កាលពី ថ្ងៃ សៅរ៍ ទី ២៨ វិច្ឆិកា បាន ច្រាន ចោល បណ្តឹង មួយ ទៀត ដែល ប្តឹង ដោយ ពួក អ្នកគាំទ្រ ប្រធានាធិបតី ដូ ណា ល់ ត្រាំ ប្រឆាំង នឹង លទ្ធ ផល ឆ្នោត ក្នុង រដ្ឋ នេះ ។ ការបដិសេធ បណ្តឹង នេះ វា កាន់តែ ធ្វើអោយ ខើច លទ្ធភាព ទាញ បញ្ច្រាស លទ្ធផល ឆ្នោត ខណៈ ដែល វា ស្ទើរតែ មិន អាច ធ្វើកើត រួចជាស្រេច ទៅហើយ ។

បណ្តឹង របស់ ពួក សាធារណរដ្ឋ បាន ស្វះស្វែង អោយ តុលាការ សំរេច ទុក ជា មោឃៈ សន្លឹកឆ្នោត បញ្ជូ ន មក តាម ប្រៃសនីយ នៅក្នុង រដ្ឋ ជា សមរភូមិ ផេនស៊ី វែ នៀ ដែល គូប្រជែង ចូ បៃ ដិន បានឈ្នះ ប្រមាណ ៨១.០០០ សម្លេង ឬ សុំអោយ បោះបង់ ចោល សន្លឹកឆ្នោត ទាំងអស់ នៅក្នុង រដ្ឋ នេះ ហើយ ទុក អោយ សភា ក្នុង រដ្ឋ ជា អ្នកសំរេច ថា តើ នរណា ជា អ្នកឈ្នះ ។ ទោះជា យ៉ាងណា តុលាការ បាន ច្រាន ចោល ការទាមទា រទាំង ២ នៅក្នុង ការសំរេច ជា ឯកច្ឆន្ទ មួយ ។រដ្ឋ ផេនស៊ី លវែ នៀ កាលពី ថ្ងៃ ២៤ វិច្ឆិកា បាន បញ្ជាក់ ជា ផ្លូវការ ថា លោកបៃ ដិន ជា អ្នកឈ្នះ ការបោះឆ្នោត ប្រធានាធិបតី ថ្ងៃ ០៣ វិច្ឆិកា ។ បណ្តឹង ពួក សាធារណរដ្ឋ ក៏ ទាមទារ អោយ បញ្ឈ បើ ការបញ្ជាក់ នេះ ផងដែរ ។ ការសំរេច របស់ តុលាការ កាលពី ថ្ងៃ សៅរ៍ កើត ឡើង ក្រោយ មាន ការសំរេច ស្រដៀង គ្នា មួយ កាល ពី មួយ ថ្ងៃ មុន នៅ តុលាការ ឧទ្ធរណ៍ ដែល បាន ច្រាន ចោល ការអះអាង របស់ លោក ត្រាំ ដែល ថា ការបោះឆ្នោត នេះ មិន ត្រឹមត្រូវ និង បាន បដិសេធ មិន ព្រម បង្កក ឬ ផ្អិប ទុក ជ័យជម្នះ របស់ បៃ ដិន សិន នៅរ ដ្ឋ ផេនស៊ី វែ នៀ ។ ទោះជា រង បរាជ័យ ក្នុង សមរភូមិ ផ្លូវ ច្បាប់ ជា បន្តបន្ទាប់ ក៏ ត្រាំ នៅតែ មិន បោះបង់ ការអះអាង ដែលថា ការ ប៉ ឆ្នោត ថ្ងៃ ៣ វិច្ឆិកា មាន ការលួចបន្លំ ។ កាលពី ថ្ងៃ ព្រហស្បតិ៍ បាន បាន សរសេរ បង្ហោះ ជា លើកដំបូង ថា លោក នឹង ចាកចេញ ពី សេត វិមាន បើ សិន ជាបៃ ដិន ត្រូវ បាន បញ្ជាក់ ជា ផ្លូវការ ថា ជា អ្នកឈ្នះ ដោយ អង្គ បោះឆ្នោត នៅ ថ្ងៃ ១៤ ធ្នូ ។ តែ នៅ ថ្ងៃ សុក្រ លោក បាន និយាយថា « បៃ ដិន អាច ចូល សេត វិមាន បាន ក្នុងនាម ជា ប្រធានាធិបតី បើសិនជា គាត់ អាច បង្ហាញ ថា សម្លេង គាំទ្រ គាត់ ៨០ លាន មិន សម្លេង ណា ត្រូវ លួច បន្លំ ឬ ទទួល បាន មក ដោយ ខុសច្បាប់ » ។ សូមបញ្ជាក់ ថា បៃ ដិន ដែល ត្រូវ ចូលកាន់ តំណែង ប្រធានាធិបតី នៅ ថ្ងៃ ២០ មករា បានឈ្នះ ៣០៤ សម្លេង ពី អង្គ បោះឆ្នោត តាម រដ្ឋ ខណៈ ត្រាំ ទទួលបាន ២៣២ នៅពេល បេក្ខជន ម្នាក់ ត្រូវការ សម្លេង តែ ២៧០ ពី អង្គ បោះឆ្នោត ដើម្បី ឈាន ចូល អង្គុយ កៅងី សេត វិមាន ៕

តាមរកមនុស្ស ៣២៦ នាក់ដែលប៉ះពាល់ទាក់ទងស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់នៅឈៀងម៉ៃ…

0

ឈៀង ម៉ៃ ៖ អាជ្ញាធរ កំពុង តាមរក មនុស្ស សរុប ៣២៦ នាក់ ដែល បាន ប៉ះពាល់ ឬ ទាក់ទង ជាមួយ ស្ត្រី ថៃ ម្នាក់ នៅ ខេត្ត ឈៀង ម៉ៃ ដែល ត្រូវបាន ពិនិត្យឃើញថា កើត ជំងឺ កូវី ដ ១៩ និង បាន ទៅ ចូល ច្រៀង នៅ ហាង ខារ៉ាអូខេ មួយ ទៅ ផ្សារ ទំនើប មួយ រោងភាពយន្ត មួយ ព្រមទាំង បាន ប្រើ មធ្យោបាយ គមនាគមន៍ សាធារណៈ និង សេវា រថយន្ត Grab ។ ព័ត៌មាន ស្តីពី ស្ត្រី កើតកូ វីដ ១៩ នេះ នាំអោយ អភិបាលខេត្ត ឈៀង ម៉ៃ ចេញ បញ្ជា អោយ បាញ់ថ្នាំ សម្លាប់ មេរោគ នៅ ទីតាំង ប៉ះពាល់ ទាំងអស់ រួម មាន ផ្សារ Central Festival Chiangmai ដែល បាន បិទ ទ្វារ នៅ ម៉ោង ៤ រសៀល ថ្ងៃ សៅរ៍ ដើម្បី ធ្វើ « ការសម្អាត ធំ » ហើយ នរណា ដែល បាន ទាក់ទង ជាមួយ ស្ត្រី កើតកូ វីដនៅ ផ្សារ នេះ នឹង ត្រូវ ធ្វើ ចត្តា ឡី ស័ក ១៤ ថ្ងៃ ។ គេ ថា ស្ត្រី ថៃ អាយុ ២៩ ឆ្នាំ នេះ ជា អ្នក វិល មក ពី ប្រទេស មី យ៉ាន់ ម៉ា ហើយ នាយក ជំងឺឆ្លង ថៃ ជឿ ថា ស្ត្រី នេះ បាន ឆ្លងកូវី ដ ១៩ ពេល នៅ មី យ៉ាន់ ម៉ា ។

បើ តាម មន្ត្រី ថៃ ក្នុងចំណោម មនុស្ស ៣២៦ នាក់ ដែល អាច ប៉ះពាល់ ឬ ប្រាស្រ័យ ទាក់ទង ស្ត្រី អ្នកជំងឺ រូបនេះ មាន ១០៥ នាក់ ប្រឈម ការឆ្លង ខ្ពស់ និង ១៤៩ នាក់ ប្រឈម តិច ហើយ ៧២ នាក់ បាន ទាក់ទង ជិត ស្និទ្ធ ៕

អាម៉េរិក ថា ការ ដែល បញ្ជូន ក្រុម នាវា ដឹក យន្តហោះ ចូល ឈូង សមុទ្រ មិនមែន មក ពី ការ គំរាម ណាមួយ ទេ …

0

វ៉ាស៊ីនតោន ៖ ក្រុម នាវា ដឹក យន្តហោះ អាម៉េរិក មួយ បាន វិល ចូល តំបន់ ឈូង សមុទ្រ តែ អ្នកនាំពាក្យ កងទ័ពជើងទឹក ម្នាក់ បាន និយាយ កាលពី ថ្ងៃ សៅ រ៍ថា ការវិលត្រឡប់ របស់ វា មិនមែន ដោយសារតែ ការ គំរាម ណាមួយ ក្រោយ ការស្លាប់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរ កំពូល របស់ អ៊ីរ៉ង់ នោះទេ ។ភាព តានតឹង នៅក្នុង តំបន់ បាន កើនឡើង ខ្លាំង ក្រោយ មាន ករណី ធ្វើឃាត កាលពី ថ្ងៃ សុក្រ លើ លោក ម៉ូ សេន ហ្វាក រី ហ្សា ដេស ជា អំពើ ឃាតកម្ម មិន មាន ការអះអាង ទទួលខុសត្រូវ តែ អ៊ីរ៉ង់ បាន បន្ទោស អ៊ីស្រាអែល ដែល ជា សម្ពន្ធមិត្ត ជិតដិត របស់ អាម៉េរិក ។ ទោះជា កំពុង ធ្វើដំណើរ មក កាន់ តំបន់ ឈូង សមុទ្រ អ្នកនាំពាក្យ កង នា វាទី ៥ អាម៉េរិក បាន ប្រាប់ សារព័ត៌មាន AFP ថា ការវិល ទៅវិញ កាលពី ថ្ងៃ ពុធ នៃ ក្រុម នាវា ដឹកនាំ ដោយ នាវា ផ្ទុក យន្តហោះ USS Nimitz នេះ មិន មាន អី ពាក់ព័ន្ធ នឹង ការ គំរាម ជាក់លាក់ ណាមួយ ទេ ។

អ្នកនាំពាក្យ លោកស្រី រេ បិកកា រេ បារី ច បាន និយាយ ក្នុង សេចក្តីថ្លែងការណ៍ មួយ ថា « មិន មាន ការ គំរាម ជាក់លាក់ ណា ដែល នាំអោយ ក្រុម នាវា នេះ វិល មក កាន់ ឈូង សមុទ្រ វិញ ទេ ។ ដំណើរ របស់ វា ផ្តោតលើ ការ រក្សា លទ្ធភាព ត្រៀម ខ្លួន និង ជួយ រក្សា ស្ថិរភាព និង សន្តិសុខ តំបន់ » ។
មុននេះ ក្រសួង ការពារជាតិ អាម៉េរិក បាន អះអាង ថា ក្រុម នាវា ផ្ទុក យន្តហោះ នេះ អាច ជួយ គាំទ្រ ការប្រយុទ្ធ និង ជំនួយ តាម អាកាស នៅពេល ទាហាន រាប់ពាន់នាក់ នឹង ត្រូវ ដកចេញ ពី អ៊ីរ៉ាក់ និង អា ហ្វ ហ្គានី ស្ថាន នៅ យ៉ាងយូរ ត្រឹម ពាក់កណ្តាល ខែ មករា តាម បញ្ជា របស់ ប្រធានាធិបតី ដូ ណា ល់ ត្រាំ ៕

ក្រុម បាតុករ ប្រឆាំង នឹង ការ ចាក់សោ ប្រទេស ប្រមូលផ្តុំ នៅ កណ្តាល ទីក្រុង..

0

អង់គ្លេស ៖ តាម ប្រភព ព័ត៌មាន CNN បានឱ្យ ដឹង ថា ក្រុម អ្នក តវ៉ា ប្រឆាំង នឹង ការ ចាក់សោ ប្រទេស កំពុង ដើរ ក្បួន នៅ កណ្តាល ទីក្រុង ឡុ ង ដ៍ មុន ពេល ការ ចាក់សោរ ជាតិ របស់ ប្រទេស អង់គ្លេស នឹង ត្រូវ បញ្ចប់ នៅ ថ្ងៃ ពុធ ។រូបភាព ក្នុង បណ្តាញ សង្គម លេច ចេញ ជា រូបរាង បង្ហាញ ឱ្យ ឃើញ ពី អ្នក តវ៉ា មួយ ចំនួន ប៉ះទង្គិច ជា មួយ ប៉ូ លិ ស និង ក្រុម បាតុករ បាន ស្រែក ទាមទារ សេរីភាព ។ ប៉ូ លី ស ក្រុង បាន

និយាយ នៅ លើ បណ្តាញ សង្គម ធ្វី ត ធឺ កាលពី រសៀល ថ្ងៃ សៅរ៍ ថា ៖ « ហ្វូង មនុស្ស នៅ តែ បន្ត តវ៉ា និង ប្រមូលផ្តុំ គ្នា នៅ ក្បែរ រង្វង់ មូល Oxford Circus និង Regent Street »។ ប៉ូ លិសបាន បន្ត ប្រាប់ ថា ៖ “ មន្ត្រី ប៉ូ លី ស មួយ ចំនួន នៅ កន្លែង កើតហេតុ ។ យើង កំពុង ជម្រុញ ប្រជា ជន ឱ្យ ចាក ចេញពី តំបន់ នោះ ហើយ ត្រឡប់ ទៅ ផ្ទះ វិញ ។ បើ មិន ដូច្នោះ ទេ អ្នក អាច ប្រឈម នឹង ការ ចាប់ខ្លួន ឬ ការ អនុវត្ត ច្បាប់ នានា ពី សំណាក់ សមត្ថកិច្ច ។ ”ការ តវ៉ា នៅ ទីក្រុង ឡុ ង ដ៍ បច្ចុប្បន្ន ត្រូវ បាន ហាមឃាត់ ក្រោម ច្បាប់

ប្រឆាំង នឹង ការ ឆ្លង កូ វី ដ ហើយ ប៉ូលិស បាន ចេញ លិខិត បើកចំហរ ដល់ ក្រុម បាតុករ ដែល ជម្រុញ អោយ ពួក គេ ស្នាក់ នៅផ្ទះ ។ កាលពី ព្រឹក ថ្ងៃ សៅរ៍ ប៉ូ លី សបាន និយាយ ថា មនុស្ស ៣ នាក់ ត្រូវ បាន ចាប់ខ្លួន ពី បទ រំលោភ លើ ការ រឹតត្បិត ជំងឺ ឆ្លង កូ វី ដ នៅ ឯ ស្ថានីយ៍ Kings Cross៕

រកឃើញ គ្រោងឆ្អឹងបាឡែនអាយុកាល ៥០០០ ឆ្នាំនៅថៃ …

0

អ្នកជំនាញ បាន ប៉ាន់ប្រមាណ ថា គ្រោងឆ្អឹង ត្រី បា ឡែន នៅល្អ ប្រវែង ១២ ម៉ែត្រ រកឃើញ នៅក្នុង ប្រទេស ថៃ មាន អាយុ ចន្លោះ ពី ៣.០០០ ទៅ ៥.០០០ ឆ្នាំ ។ក្រុម អ្នកស្រាវជ្រាវ បាន រកឃើញ គ្រោងឆ្អឹង ផូស៊ីល ផ្នែក ខ្លះ ដែល ជា កម្មសិទ្ធិ របស់ ត្រី បាឡែ ន ប្រាយ (Bryde) ស្ថិតនៅ ចម្ងាយ ប្រហែល ១២ គីឡូម៉ែត្រ ពី ឆ្នេរ ក្នុង ខេត្ត សាមុត សា ខន ភាគ ខាងលិច ទីក្រុង បាង កក ។ ត្រី បាឡែ ន ប្រាយ ដែល អាច មាន ទម្ងន់ ពី ១៣ រហូតដល់ ២៨ តោន រស់ នៅក្នុង សមុទ្រ ត្រូពិក ក្តៅ នៅ លើ ពិភពលោក ហើយ នៅតែ អាច រកឃើញ នៅក្នុង ដែនទឹក ជុំវិញ ប្រទេស ថៃ សព្វថ្ងៃ ។

ក្នុង រយៈពេល ១០.០០០ ឆ្នាំ ចុងក្រោយ នេះ សកម្មភាព កម្រើក នៃ សំបក ផែនដី បាន ធ្វើឱ្យ តំបន់ នេះ មាន កម្ពស់ ខ្ពស់ ជាង មុន ៤ ម៉ែត្រ ធៀប នឹង កម្ពស់ ទឹកសមុទ្រ ។ នេះ អាច ពន្យល់បាន ពី របៀប ដែល ត្រី បាឡែ ន បាន បញ្ចប់ទៅ នៅ លើ អ្វី ដែល ជា ដីគោក នា ពេល សព្វថ្ងៃ ។
អ្នកជំនាញ សាកសព ម៉ាំ មី លោក ម៉ា គូស ចូ វ មកពី សាកលវិទ្យាល័យ ជាតិ សិង្ហ បុរី បាន ប្រាប់ សារព័ត៌មាន BBC ថា គ្រោងឆ្អឹង រក្សា បាន យ៉ាង ល្អ នេះ គឺ តំណាង ឱ្យ “ ការរកឃើញ ដ៏ កម្រ ” ។

លោក បាន បកស្រាយ ថា “ មាន គ្រោងឆ្អឹង ហ្វូ ស៊ីល បា ឡែន ក្រោម ដី តិចតួច ណាស់ នៅ អាស៊ី ” ដោយ លោក បន្ថែមថា វា រឹតតែ មាន តិចតួច ថែមទៀត ចំពោះ គ្រោងឆ្អឹង ដែល រក្សា បាន ល្អ ដូច្នេះ ៕