Home Blog Page 3

អ៊ីរ៉ង់ ត្រៀមខ្លួនឆ្លើយតប ចំពោះការធ្វើឃាតខណៈរៀបចំបញ្ចុះសពអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន …

0

តេអេរ៉ង់៖ ការជជែក វែកញែក បាន ផ្ទុះឡើង នៅក្នុង ប្រទេស អ៊ីរ៉ង់ កាលពី ថ្ងៃអាទិត្យ ជុំវិញ វិធី និង ពេលវេលា ត្រូវ ឆ្លើយតប ទៅនឹង ការធ្វើឃាត អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរ កំពូល របស់ ខ្លួន ខណៈ សាកសព របស់គាត់ ត្រូវបាន តម្កល់ នៅ ឯ ទី សក្ការៈបូជា និយ កាយស៊ី អ៊ីត ដើម្បី រៀបចំ បញ្ចុះ ។ពីរ ថ្ងៃ បន្ទាប់ពី លោក ម៉ូ សេន ហ្វាក រី ហ្សា ដេស បាន ទទួលមរណភាព ដោយសារ របួស នៅក្នុង ការបាញ់ប្រហា ររ វាង អង្គរក្ស របស់ គាត់ និង ខ្មាន់កាំភ្លើង មិន ស្គាល់ អត្តសញ្ញាណ នៅ ជិត ទី ក្រុងតេអេ រ៉ង់ សភា បាន ទាមទារ ឱ្យ បញ្ឈប់ ការធ្វើ អធិការកិច្ច របស់ អន្តរជាតិ នៅ ទីតាំង នុយក្លេអ៊ែរ អ៊ីរ៉ង់ ខណៈ មន្ត្រីជាន់ខ្ពស់ មួយរូប បាន ណែនាំ ឱ្យ អ៊ីរ៉ង់ គួរតែ ចាកចេញ ពី សន្ធិសញ្ញា មិន រីកសាយ អាវុធ នុយក្លេអ៊ែរ ជា សកល ។
ក្រុមប្រឹក្សា សន្តិសុខ ជាតិ ជាន់ខ្ពស់ របស់ អ៊ីរ៉ង់ ជាធម្មតា គឺ ជា អ្នក ធ្វើ សេចក្តីសម្រេចចិត្ត ទាក់ទង នឹង កម្មវិធី នុយក្លេអ៊ែរ របស់ ប្រទេស ហើយ សេចក្តីព្រាងច្បាប់ នៅ សភា ត្រូវតែ អនុម័ត ដោយ ក្រុមប្រឹក្សា អាណា ព្យាបាល ដ៏ មាន ឥទ្ធិពល ។

ប្រធានាធិបតី ហាស សាន់ រូ ហា នី បាន សង្កត់ធ្ងន់ថា អ៊ីរ៉ង់ នឹង សងសឹក តាម ពេលវេលា កំណត់ ជាក់លាក់ ហើយ នឹង មិន ប្រញាប់ប្រញាល់ ឡើយ ព្រោះ ខ្លាច ជាប់អន្ទាក់ គេ ។
អ៊ីស្រាអែល និយាយថា លោក ហ្វាក រី ហ្សា ដេស គឺជា ប្រធាន កម្មវិធី នុយក្លេអ៊ែ រ យោធា អ៊ីរ៉ង់ ដែល អត្ថិភាព របស់ វា ត្រូវបាន សាធារណរដ្ឋ អ៊ីស្លាម អ៊ីរ៉ង់ បដិសេធ ជាប្រចាំ ហើយ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន បាន ដាក់ ទណ្ឌកម្ម លើ រូប លោក កាលពី ឆ្នាំ ២០០៨ ចំពោះ សកម្មភាព ដែល ទាក់ទង នឹង គ្រាប់បែកបរមាណូ របស់ អ៊ីរ៉ង់ ។

យោងតាម ប្រព័ន្ធ ផ្សព្វផ្សាយ អ៊ីរ៉ង់ សាកសព របស់ អ្នកវិទ្យាសាស្ត្រ រូបនេះ ត្រូវបាន យក ទៅ ធ្វើ ពិធី មួយ កាលពី ថ្ងៃ អាទិត្យ នៅ ទី សក្ការៈបូជា ដ៏ សំខាន់ មួយ នៅក្នុង ទីក្រុង ខូម មុន ពេល ដឹក ទៅកាន់ ទីសក្ការៈ បូជា របស់ ស្ថាបនិក សាធារណរដ្ឋ អ៊ីស្លាម លោក អ៊ី ម៉ាន់ ខូ មេនី ។
ក្រសួង ការពារជាតិ បាន និយាយ នៅលើ វេបសាយ របស់ ខ្លួន ដោយ មិន បាន បញ្ជាក់ ពី ទីកន្លែង យ៉ាង ដូច្នេះ ថា ពិធី បុណ្យសព របស់ លោក ម៉ូ សេន ហ្វាក រី ហ្ស ដេស នឹង ត្រូវ ធ្វើឡើង នៅ ថ្ងៃ ចន្ទ នេះ ដោយមាន វត្តមាន របស់ មេ បញ្ជាកា រ យោធា ជាន់ខ្ពស់ និង ក្រុមគ្រួសារ របស់ គាត់ ៕

ត្រាំ សន្យាបន្តជំទាស់លទ្ធផលបោះឆ្នោតខណៈបៃដិនបន្តតែងតាំងមន្ត្រី..

0

វី ល មីង តុ ន ៖ ប្រធានាធិបតី ដូ ណា ល់ ត្រាំ បាន ចោទសួរ កាលពី ថ្ងៃអាទិត្យ ថា តើ តុលាការ កំពូល នឹង បើក សវនាការ រឿងក្តី ចោទប្រកាន់ អំពី ភាព មិន ត្រឹមត្រូវ នៃ ការលួចបន្លំ សន្លឹក ឆ្នោត ឬ អត់ ខណៈ ដែល ប្រធានាធិបតី ជាប់ឆ្នោត ចូ បៃ ដិន បន្ត តែងតាំង មន្ត្រី បន្ថែ មទៀត សម្រាប់ តួនាទី សំខាន់ៗ នៅក្នុង រដ្ឋបាល ថ្មី របស់ លោក ។ទោះបីជា លោក ត្រាំ សន្យា បន្ត ការតស៊ូ ផ្លូវ ច្បាប់ ដើម្បី ទាញ បញ្ច្រាស់ លទ្ធផល បោះឆ្នោត នៅ ថ្ងៃទី ០៣ ខែវិច្ឆិកា ក្តី ក៏ មតិ យោបល់ របស់ លោក នៅ ក្នុង បទ សម្ភាសន៍ តាម ទូរស័ព្ទ ជាមួយ ប៉ុស្តិ៍ Fox News បាន លើក ឡើង ថា ប្រធានាធិបតី បក្ស សាធារណរដ្ឋ រូបនេះ នឹង លាលែង ពី តំណែង ដោយហេតុ ថា គូ ប្រជែង មកពី បក្ស ប្រជាធិបតេយ្យ របស់ លោក នឹង ផ្លាស់ ទៅ សេត វិមាន នៅ ថ្ងៃទី ២០ ខែ មករា ។

 សូមបញ្ជាក់ ថា ក្រុម របស់ លោក ត្រាំ រង ការ វាយ សំពង យ៉ាង ខ្លាំង មួយ ទៀត ជាមួយ ការរាប់ សន្លឹកឆ្នោត ឡើងវិញ រួចរាល់ កាលពី ថ្ងៃអាទិត្យ នៅក្នុង តំបន់ ធំ បំផុត ២ របស់ រដ្ឋ វី ស្កុន សិន បានបញ្ជាក់ ថា លោកបៃ ដិន បានឈ្នះ រដ្ឋ នេះ ដោយ សំឡេង គាំទ្រ ជាង ២ ម៉ឺន ។មេធាវី នៃ យុទ្ធនាការ ឃោសនាបោះឆ្នោត របស់ ត្រាំ លោកស្រី ជេន ណា អេ លី ស បាន និយាយថា ការរាប់ សន្លឹកឆ្នោត ឡើងវិញ “ បង្ហាញ ពី បញ្ហា ធ្ងន់ធ្ងរ ទាក់ទង នឹង ភាពស្របច្បាប់ នៃ សន្លឹកឆ្នោត ដែល បាន បោះ ” ដោយ មិន បាន បញ្ជាក់ លម្អិត ឬ ផ្តល់ ភស្តុតាង ណាមួយ ទេ ។ ក្រុម យុទ្ធនាការ ឃោសនាបោះឆ្នោត របស់ លោកបៃ ដិនបាន ឆ្លើយតបថា ការរាប់ សន្លឹកឆ្នោត ឡើងវិញ បាន បញ្ជាក់ ជា ថ្មី ថា គាត់ បានឈ្នះ រដ្ឋ នេះ ជាង ២ ម៉ឺន សំឡេង ហើយ បាន សរសើរ បុគ្គលិក បោះ ឆ្នោត នៅ រដ្ឋ វី ស្កុន សិន ចំពោះ ការខិតខំ របស់ ពួកគេ ។

ក្រុម របស់ គាត់ បាន ជំរុញ ទៅមុខ នូវ ការតែងតាំង មន្ត្រី សំខាន់ៗ ខណៈ កាសែត Wall Street Journal បាន រាយការណ៍ កាលពី ថ្ងៃអាទិត្យ ថា លោកបៃ ដិនបាន ជ្រើសរើ សសមា ជិក កំពូលៗ សម្រាប់ ក្រុម សេដ្ឋ កិច្ច របស់គាត់ ។ លោកស្រី នី រ៉ា តាន់ ដិន ប្រធាន មជ្ឈមណ្ឌល វឌ្ឍនភាព អាម៉េរិក នឹង ត្រូវ តែងតាំង ជា ប្រធាន ការិយាល័យ គ្រប់គ្រង និង ថវិកា និង លោកស្រី សេ ស៊ី លី យ៉ា រ៉ោស សេដ្ឋវិទូ ផ្នែក ការងារ នៅ សាកលវិទ្យាល័យ ព្រីន តុ ន នឹង ធ្វើ ជា ប្រធាន ក្រុមប្រឹក្សា សេដ្ឋកិច្ច ។
លោកបៃ ដិ ន ក៏បានជ្រើសរើស បុគ្គ លិក យុទ្ធនាការ និង ទីប្រឹក្សា សំខាន់ៗ ដើម្បី ដឹកនាំ ក្រុម ទំនាក់ទំនង ជា ស្ត្រី សុទ្ធ ផងដែរ ដោយ តែងតាំង អ្នកនាំពាក្យ យុទ្ធនាការ លោកស្រី ខេ ត បេឌី ង ហ្វៀល ជា ប្រធាន ទំនាក់ ទំនង នៅ សេត វិមាន និង អ្នកនាំពាក្យ បក្ស ប្រជាធិបតេយ្យ ជើង ចាស់ លោក ស្រី ជេ ន ផ្សា គី ជា លេខា ( រដ្ឋមន្ត្រី ) ព័ត៌មាន ៕

 

អ្នកប្រឆាំង តវ៉ាថៃ ជួបជុំនៅមុខបន្ទាយទាហានដើម្បីប្រឆាំងការគ្រប់គ្រងរបស់ស្តេចលើកងទ័ព ….

0

បាងកក ៖ អ្នក តវ៉ា ប្រឆាំង រដ្ឋាភិបាល ថៃ រាប់ពាន់នាក់ កាលពី ថ្ងៃអាទិត្យ ទី ២៩ វិច្ឆិកា បាន នាំគ្នា ដើរ ទៅ កាន់ បន្ទាយ ទាហាន មួយ នៅ ក្រុង បាងកក ដើម្បី ប្រឆាំង នឹង ការគ្រប់គ្រង លើ កង ឯកភាព ទ័ព ខ្លះ ដោយ ព្រះមហាក្សត្រ ផ្ទាល់ ។វា ជា ការតវ៉ា ប្រឆាំង ចុងក្រោយ មួយ ក្នុងចំណោម ការតវ៉ា ទាមទារ ដែល ផ្គើន នឹង ព្រះមហាក្សត្រ និង បំពាន បំរាម រិះគន់ រាជវង្ស ជា យូរ មក ហើយ នៅក្នុង ព្រះរាជាណាចក្រ នេះ ។ រដ្ឋធម្មនុញ្ញ ថៃ និយាយ ថា របប រាជា និយម ត្រូវ តែ គោរព ប្រតិបត្តិ ហើយ ច្បាប់ ហាម ការប្រមាថ ស្ថាប័ន កំពូល នេះ ។ ពួក អ្នក ប្រឆាំង តវ៉ា ដែល មួយចំនួន កាន់ ទា ជ័រ ពណ៌ លឿង ដែល បាន ក្លាយជា រូប តំណាងអោយ ការប្រឆាំង តវ៉ា បាន ឈប់ នៅ មាត់ ទ្វាររបង នៃ បន្ទាយ កងវរសេនាធំ ទ័ពថ្មើរជើង ដែល ជា ផ្នែក នៃ កង អង្គរក្ស ព្រះមហាក្សត្រ ។


អា ណុន ណា ម ផា មេធាវី សិទ្ធិមនុស្ស និង ជា មេដឹកនាំ ការតវ៉ា ប្រឆាំង ម្នាក់ បាន និយាយថា « គ្មាន ប្រទេស ប្រកាន់ លទ្ធិប្រជាធិបតេយ្យ ណាមួយ ចង់អោយ ស្តេច គ្រប់គ្រង កងទ័ព ទេ ។ នៅក្នុង ប្រទេស ប្រកាន់ លទ្ធិប្រជាធិបតេយ្យ មួយ ដែល មាន ព្រះមហាក្សត្រ ជា ប្រមុខរដ្ឋ កងកម្លាំងប្រដាប់អាវុធ រាយការណ៍ ជូន រដ្ឋាភិបាល ។ យើង បាន និង កំពុង ឃើញ ស្តេច ស្វះស្វែង ពង្រីក អំណាច ។ នោះ ជា អ្វី ដែល យើង មាន មុខ នៅ ទីនេះ នា ថ្ងៃនេះ » ។

ពួក អ្នក ប្រឆាំង តវ៉ា ចោទប្រកាន់ ស្ថាប័ន ស្តេច ថា អនុញ្ញាតអោយ យោធា មាន ឧត្តមភាព អំណាច នៅក្នុង ប្រទេស អស់ ជាច្រើន ទសវត្សរ៍ មក ហើយ ។ សូមបញ្ជាក់ ថា ថៃ មាន រដ្ឋប្រហារ បានសំរេច ចំនួន ១៣ លើក មក ហើយ ចាប់តាំងពី ការបញ្ចប់ របបរាជានិយម ដាច់ខាត នៅ ឆ្នាំ ១៩៣២ មក ។
ការប្រឆាំង តវ៉ា ដែល បាន ចាប់ផ្តើម កាលពី ខែកក្កដា ដំបូង ទាមទារ អោយ នាយក រដ្ឋមន្ត្រី ចុះចេញ ពី តំណែង និង សេ សេរ រដ្ឋធម្មនុញ្ញ ថ្មី តែ ឥឡូវ ក៏ ទាមទារ កែ ទំរង់ របបរាជានិយម ដើម្បី ទប់ អំណាច ស្តេច ៕

ត្រាំថាបៃ ដិនអាចចូលសេតវិមានបានទាល់តែ អាចបញ្ជាក់បានថាសន្លឹកឆ្នោតត្រឹមត្រូវ ៨០ លាន …

0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាន និយាយ កាលពី ថ្ងៃ សុក្រ ទី ២៧ វិច្ឆិកា ថា លោកចូ បៃ ដិន អាចចូល ក្នុងសេត វិមាន បាន លុះត្រាតែ គាត់ អាច បញ្ជាក់ ថា សន្លឹកឆ្នោត របស់ គាត់ មិនមែន “ ក្លែងបន្លំ ” ។នេះ ជា ជំហាន ថយក្រោយ មួយ ពី ការសារភាព កាលពី ថ្ងៃ ព្រហស្បតិ៍ ថា គាត់ នឹង ប្រគល់ លំនៅដ្ឋាន ប្រធានាធិបតី ឱ្យទៅ គូប្រជែង បក្ស ប្រជាធិបតេយ្យ របស់ គាត់ នៅក្នុង ការផ្ទេរ អំណាច ដោ យ សន្តិវិធី បើ បៃ ដិ ន ទទួលបាន ការគាំទ្រ ពី អង្គ បោះឆ្នោត ពិតមែន ។


លោក ត្រាំ បាន សរសេ រលើ Twitter ថា “ បៃ ដិន អាច ចូលសេត វិមាន ក្នុងនាម ជា ប្រធានាធិបតី បាន លុះត្រា គាត់ អាច បញ្ជាក់ ថា សន្លឹកឆ្នោត ៨០.០០០.០០០ គួរឱ្យ អស់សំណើច របស់ គាត់ មិន ត្រូវ បាន ក្លែងបន្លំ ឬ ទទួល បាន ដោយ ខុសច្បាប់ ។ នៅពេល ដែល អ្នក ឃើញ អ្វី ដែល បាន កើត ឡើង នៅ ទីក្រុង ដេ ត្រ យ ទីក្រុង អា ត្លង់ តា ទីក្រុង ហ្វីឡា ដែល ហ្វៀ និង ទីក្រុង មី ល វូ គី គឺ មាន ការលួចបន្លំ សន្លឹកឆ្នោត យ៉ាងច្រើន ចឹង គាត់ មាន បញ្ហា ធំ មិន អាច ដោះស្រាយ បាន ទេ !” ។ លោក ត្រាំ បាន បដិសេធ មិន ទទួលស្គាល់ ការបោះឆ្នោត នោះទេ ត្បិត លោកបៃ ដិននាំ មុខ យ៉ាង សម្បើម នៅក្នុង ការបោះ ឆ្នោត របស់ ប្រជាជន អាម៉េរិក ទូទៅ និង ការបោះឆ្នោត ដោយ អង្គ តំណាង ។ មេដឹកនាំ បរទេស ជាច្រើន បាន ទទួលស្គាល់ លោក បៃដិនជា ប្រធានាធិបតី ជាប់ឆ្នោត ហើយ បាន ទូរស័ព្ទ អបអរសាទរ គាត់ រីឯ មេដឹកនាំ អាជីវកម្ម កំពូលៗ ក៏ អបអ រដែរ រួមទាំង អ្នក ខ្លះ ដែល ជិតស្និទ្ធ នឹង លោក ត្រាំ ។ លើសពីនេះ យុទ្ធនាការ របស់ ប្រធានាធិបតី មិន បាន បង្ហាញ ភស្តុតាង នៃ ការលួចបន្លំ សន្លឹកឆ្នោត នោះ ទេ ។ មន្ត្រី ប្រចាំ រដ្ឋ នី មួយៗ ក៏ បាន និយាយ ដែរ ថា ការបោះឆ្នោត បាន ប្រព្រឹត្តទៅ ដោយ រលូន ។ បណ្តឹង ផ្លូវ ច្បាប់ របស់ លោក ត្រាំ ក៏ មិន អាច ធ្វើ អ្វី បាន នោះដែរ ។ ការរាប់ សន្លឹក ឆ្នោត ដោយ ដៃ នៅ រដ្ឋ ច ច ចៀ បាន បញ្ជាក់ អំពី ការ ឈ្នះ របស់ លោកបៃ ដិន នៅទីនោះ ។ លោក ត្រាំ បន្ត សរសេ រលើ Twitter ទៀតថា “ បៃ ដិន អន់ នៅ ទីក្រុង ធំៗ ( យោង តាម វេបសាយPolitico) លើកលែង តែ ទីក្រុង ដេ ត្រ យ ( មាន សន្លឹកឆ្នោត ច្រើនជាង ចំនួន មនុស្ស ) ទីក្រុង ហ្វីឡា ដែល ហ្វៀ ទីក្រុង អា ត្លង់ តា និង ទីក្រុង មី ល វូ គី កន្លែង ដែល គាត់ ត្រូវតែ ឈ្នះ ដាច់ ខាត ។ គ្មាន អី ភ្ញាក់ផ្អើល ទេ ទីក្រុង ទាំង នេះ ស្ថិតនៅ ទីតាំង រដ្ឋ សំខាន់ៗ បំផុត ហើយ គេ ល្បី ជា យូរ មក ហើយ ថា ជា កន្លែង ពុករលួយ ខាង នយោបាយ ” ។ គេ មិន ច្បាស់ ទេ ថា តើ អត្ថបទ របស់ Politico មួយ ណា ដែល លោក ប្រធានាធិបតី ចង់ សំដៅ ប៉ុន្តែ អត្ថបទ មួយ របស់ គេហទំព័រ ព័ត៌មាន នេះ ដែល ផ្សាយ ក្នុង ខែ វិច្ឆិកា នេះ បាន រាយការណ៍ ថា លោក ត្រាំ ធ្វើ បាន ល្អ ប្រសើរ ជាង ការរំពឹង ទុក នៅ តាម តំបន់ ទីក្រុង ទោះបី លោកបៃ ដិន នៅ តែ ឈ្នះ នៅ ទីក្រុង ទាំង នោះ ក្តី ៕

តម្រួតថៃ ចាប់ពលរដ្ឋខ្មែរ ៦ នាក់ ដែលក្លែងខ្លួនជាព្រះសង្ឃបញ្ជូនទៅតុលាការ

0

ថៃៈ កាល ព្រឹក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ត ម្រូ ត ថៃ បាន ចាប់ខ្លួន ពលរដ្ឋ ខ្មែរ ចំនួន ៦ នាក់ ដែល ក្លែងខ្លួន ជា ព្រះសង្ឃ ដើរ បិណ្ឌ បាត្រ ក្នុង ទឹកដី ថៃ នៅ ចំណុច ព្រៃ មួយកន្លែង ក្បែរផ្លូវ បាង ណា ត្រាត ជិត ផ្លូវ ចូលទៅ អាកាសយានដ្ឋាន សុវណ្ណ ភូមិ កណ្តាល ទីក្រុង បាងកក ប្រទេស ថៃ យកទៅ ធ្វើ ការអប់រំ និង ផ្សឹក ជា គ្រហស្ថ ហើយ បញ្ជូន ខ្លួន ឲ្យ តុលាការ ចាត់ការ តាមច្បាប់ ប្រទេស ថៃ ។


ប្រភពព័ត៌មាន ពី ប្រទេស ថៃ បាន ឲ្យ ដឹងថាៈ នៅ មុនពេល ឃាត់ខ្លួន គឺ តម្រួត ថៃ បាន តាមដាន ជាច្រើន ថ្ងៃ រហូតដល់ ព្រឹក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើប ប្រទះ ឃើញ ព្រះសង្ឃ ខ្មែរ ទាំង ៦ អង្គ និមន្ត បិណ្ឌ បាត្រ នៅ ទីក្រុង បាងកក ហើយ ចូលទៅ តាមផ្លូវ អាកាសយានដ្ឋាន សុវណ្ណ ភូមិ ទើប សមត្ថកិច្ច ថៃ បាន ដេញ រហូតដល់ កន្លែង ស្នាក់នៅ របស់ ព្រះសង្ឃ ក្លែងក្លាយ ទាំងនោះ តែម្តង គឺ ស្ថិត ក្នុងព្រៃ មួយកន្លែង ដោយមាន សម្ភារ មួយចំនួន ដូចជា អង្រឹង និង ខ្ទម សម្រាប់ ស្នាក់នៅ មាន ចាន ឆ្នាំង និង ស្បៀងអាហារ មួយចំនួន ដូចជា ត្រីខកំប៉ុង ជាដើម ។ ក្រោយពេល សាកសួរ រួចមក តម្រួត ថៃ បានធ្វើ ការអប់រំ និង បញ្ជូនទៅអោយ ខាង ធម្មការ ផ្សឹក ហើយ បញ្ជូន ខ្លួន ទៅ ចាត់ការ តាមផ្លូវ ច្បាប់ ដោយសារ បាន លបលួច ឆ្លងដែន ចូលទៅក្នុង ទឹកដី ថៃ ដោយ គ្មាន ច្បាប់ អនុញ្ញាត និង ក្លែងខ្លួន ជា ព្រះសង្ឃ ថែមទៀត នាំ ឲ្យ ខូច ដល់ វិស័យ សាសនា ៕

ទើបប្រកាសពីប្រសិទ្ធភាព ពេលនេះក្រុមហ៊ុន AstraZeneca និយាយថា វ៉ាក់សាំងរបស់ខ្លួនចាំបាច់ត្រូវការសិក្សាបន្ថែមទៀត…

0

ប្រធានក្រុមហ៊ុនផលិតថ្នាំអង់គ្លេស AstraZeneca បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែវិច្ឆិកាថា ការស្រាវជ្រាវបន្ថែមលើវ៉ាក់សាំងកូវីដរបស់ខ្លួនគឺត្រូវការជាចាំបាច់បន្ទាប់ពីមានសំណួរអំពីប្រសិទ្ធភាពប៉ុន្តែការធ្វើតេស្តបន្ថែមនេះទំនងជាមិនប៉ះពាល់ដល់ការអនុម័តបទប្បញ្ញត្តិនៅអឺរ៉ុបទេ។នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ជំនួសឲ្យការធ្វើតេស្តបន្ថែមលើដំណើរការដែលកំពុងបន្តនៅអាមេរិក ក្រុមហ៊ុន AstraZeneca អាចចាប់ផ្តើមការសិក្សាថ្មីដើម្បីវាយតម្លៃថាតើកម្រិតវ៉ាក់សាំងទាបមានប្រសិទ្ធភាពប្រសើរជាងការប្រើកម្រិតពេញលេញដែរឬក៏អត់។

ក្រុមហ៊ុន AstraZeneca និងដៃគូរបស់ខ្លួនគឺសាកលវិទ្យាល័យ Oxford បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងស្វែងរកការអនុម័តបទប្បញ្ញត្តិសម្រាប់វ៉ាក់សាំងបន្ទាប់ពីខ្លួនបានបង្ហាញពីប្រសិទ្ធភាពជាមធ្យម៧០ភាគរយ។អ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា អត្រាកាន់តែខ្ពស់នៃប្រសិទ្ធភាពបានកើតឡើងក្នុងពេលធ្វើតេស្តលើមនុស្សដែលមានអាយុ៥៥ឆ្នាំនិងក្រោមនេះ។
ប្រធានក្រុមថ្នាំវ៉ាក់សាំងរបស់ Oxford លោក Andrew Pollard បាននិយាយនៅសប្តាហ៍នេះថា ភស្តុតាងបន្ថែមនឹងមាននៅខែក្រោយប៉ុន្តែលទ្ធផលនៅតែគួរឲ្យកត់សម្គាល់។លោក Soriot បាននិយាយថា “ឥឡូវនេះ យើងបានរកឃើញអ្វីដែលមើលទៅដូចជាមានប្រសិទ្ធភាពប្រសើរជាងមុន យើងត្រូវតែធ្វើឲ្យមានសុពលភាពដូច្នេះយើងចាំបាច់ត្រូវធ្វើការសិក្សាបន្ថែម”។

លោក Soriot បាននិយាយថា ការសាកល្បងបន្ថែមទំនងជាមិនពន្យារពេលការអនុម័តបទប្បញ្ញត្តិនៅក្នុងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបទេ។
នៅពេលត្រូវបានគេសួរអំពីរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកនាំពាក្យរបស់ AstraZeneca បាននិយាយថា “មានគុណសម្បត្តិខ្ពស់ក្នុងការបន្តស៊ើបអង្កេតបន្ថែមទៀតចំពោះវ៉ាក់សាំងពាក់កណ្តាលដូសឬពេញមួយដូស”។លោកនិយាយថា “យើងកំពុងវាយតម្លៃបន្ថែមទៀតលើទិន្នន័យហើយនឹងធ្វើការជាមួយនិយ័តករលើវិធីសាស្រ្តល្អបំផុតសម្រាប់ការវាយតម្លៃបន្ថែម”។

មានក្តីសង្ឃឹមខ្ពស់ចំពោះវ៉ាក់សាំង AstraZeneca / Oxford ដែលលោក Pollard បានសាទរថាជាវ៉ាក់សាំងសម្រាប់ពិភពលោកជាមួយតម្លៃថោកជាងក្នុងការផលិតនិងងាយស្រួលក្នុងការទុកដាក់និងចែកចាយ។
វាអាចត្រូវបានស្តុក ដឹកជញ្ជូននិងទុកដាក់តាមស្ថានភាពទូទឹកកកធម្មតាចន្លោះពី២ទៅ៨អង្សាសេក្នុងរយៈពេលយ៉ាងតិច៦ខែ។ក្រុមហ៊ុន AstraZeneca / Oxford ក៏បានសន្យាផងដែរថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានមិនរកប្រាក់ចំណេញ៕

មន្ត្រី ថៃ អាម៉ាសមុខមិនស្ទើរនៅពេលថ្នាំញៀនតំលៃ ១ ពាន់លានដុល្លារក្លាយជាម្សៅសម្អាតទៅវិញ …

0

បាងកក ៖ មុន នេះ ក្នុង ខែ នេះ ប៉ូលិស ថៃ បាន ប្រកាសប្រាប់ អ្នកយកព័ត៌មាន ថា ខ្លួន ចាប់បាន ថ្នាំញៀន កេតា មីន ច្រើន បំផុត មិន ដែល ធ្លាប់ មាន ដែល មាន តំលៃ ជិត ១ ពាន់ លាន ដុល្លារ និង ថា វា មាន ជាប់ ពាក់ព័ន្ធ នឹង បណ្តាញ ជួញដូរ ថ្នាំញៀន ពហុ ជាតិ ទៀត ផង តែ នៅ សប្តាហ៍ នេះ អាជ្ញាធរ បែរ និយាយថា វា ជា ការ យល់ ខុស តាមពិត វា មិនមែន ជា ថ្នាំញៀន អី ទេ ។

ដោយ បន្ទោស កំហុស បច្ចេកទេស រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ថៃ បាន និយាយ កាលពី ថ្ងៃ អង្គារ ថា ម្សៅ ពណ៌ ស ដែល ប៉ូលិស អះអាង ថា ជា កេតា មីន នោះ ទាម ពិតជា ម្សៅ ស ដែល គេ ប្រើ សំរាប់ សម្អាត និង បន្ថែម ក្នុង អាហារ ។រំលឹកថា កាលពី ថ្ងៃ ១២ វិច្ឆិកា ប៉ូលិស ថៃ ចាប់ បាន ម្សៅ ពណ៌ ស ទម្ងន់ ១១,៥ តោន ពី ឃ្លាំង មួយ ក្រោយ ទទួល ព័ត៌មាន សម្ងាត់ មក ពី កោះ តៃវ៉ាន់ ហើយ រូបភាព បង្ហាញ ប៉ូលិស ថៃ និង អាជ្ញាធរ ពាក់ព័ន្ធ ពិនិត្យម្រៅស រាប់សិប បាវ ។ ដោយ ជឿថា ជា ថ្នាំ ញៀន កេតា មីន ការិយាល័យ គ្រប់គ្រង ថ្នាំញៀន បាន ប៉ាន់ស្មាន ថា វា មាន តំលៃ ប្រមាណ ៩៥០ លាន ដុល្លារ និង បាន ចង្អុល ទៅរក បណ្តាញ ជួញដូរ ថ្នាំញៀន ពហុ ជាតិ មួយ ។

អគ្គលេខា ការិយាល័យ គ្រប់គ្រង ថ្នាំញៀន លោក វី ឆៃ ឆៃ ម៉ុង ខូល បាន ប្រាប់ អ្នកយកព័ត៌មាន នៅ ពេល នោះ ថា « វា ជា ថ្នាំញៀន ច្រើន បំផុត ដែល ថៃ មិន ដែន ចាប់បាន ពីមុន និង មាន តំលៃ ប្រមាណ ២៨,៧ ពាន់ លាន បាត » ។ តែ បន្ទាប់ ពី ការពិសោធន៍ បន្ថែម រដ្ឋមន្ត្រី យុត្តិធម៌ ថៃ បាន និយាយ កាលពី ថ្ងៃ អង្គារ ថា ការអះអាង ថា ជា ថ្នាំញៀន ជា ការ យល់ ខុស ក្រោយ ការពិសោធន៍ មិន បង្ហាញ ថា វា ជា ថ្នាំ ញៀន អី សោះ ។គេ ថា ម្សៅ ពណ៌ ស នេះ ជា សូ ដ្យូ ម ផូស្វាត ជា សារធាតុ ស អាច ប្រើ ក្នុង អាហារ និង ប្រើ ជា ភ្នាក់ងារ សម្អាត ៕

ត្រាំ និយាយថាលោកនឹងចាកចេញពីសេតវិមានបើតំណាងបោះឆ្នោតគាំទ្របៃដិបតែ …

0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី ជិត ចេញពី តំណែង លោក ដូណាល់ ត្រាំ តាំងពីដើម រៀងមក មិន ដែល ទទួលស្គាល់ បរាជ័យ ចំពោះ អ្វី ដែល លោក ហៅថា « ការបោះឆ្នោត មាន ការលួចបន្លំ » និង ប្តេ ជ្ញាប ន្ត ការតស៊ូ ផ្លូវច្បាប់ ដើម្បី ធានា ថា គ្រប់ សន្លឹកឆ្នោត ដែល បោះ ក្នុង ការបោះឆ្នោត នា ថ្ងៃ ០៣ វិច្ឆិកា ត្រឹមត្រូវ តាមច្បាប់ ។ត្រាំ បាន និយាយ កាលពី ថ្ងៃ ព្រ សហ្ប តិ៍ថា លោក នឹង ចាកចេញ ពី សេត វិមាន ប្រសិនបើ ការបោះឆ្នោត ដោយ តំណាង តាម រដ្ឋ (អង្គបោះឆ្នោត)គាំទ្រ គូប្រជែង ចូ បៃ ដិន ជា អ្នកឈ្នះ ក្នុង ការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ ២០២០ ។
ទោះជា យ៉ាងណា លោក បាន បន្ថែមថា បើ តំណាង តាម រដ្ឋ បោះឆ្នោត អោយ បៃ ដិ ន វា នឹង ជា « កំហុស » មួយ ។នៅពេល ត្រូវ បាន សួរថា តើ លោក នឹង នឹង ចាកចេញ ពី និវេសដ្ឋាន ប្រធានាធិបតីនៅថ្ងៃ ចូល កាន់តំណែង ទី ២០ មករា ឆ្នាំ ២០២១ ទេ បើសិនជា លោកបៃ ដិន ត្រូវ បាន បញ្ជាក់ថា ជា អ្នកឈ្នះ លោក ត្រាំ បាន ប្រាប់ ទៅ អ្នកយកព័ត៌មាន ថា « ពិតណាស់ ខ្ញុំ នឹង ចាកចេញ ហើយ អ្នកនឹង ដឹង តែ វា ពិបាក ណាស់ ក្នុង ការទទួលស្គាល់ បរា ជ័យ » ។ លោក ប្រធានាធិបតី ក៏ បាន រិះគន់ ប្រព័ន្ធ បោះឆ្នោត អាម៉េរិក ថា វា ដូចជា ប្រព័ន្ធ នៅក្នុង ប្រទេស កំពុងអភិវឌ្ឍន៍ មួយ គឺថា « យើង ហាក់ដូចជា ប្រទេស តតីយ លោក មួ យ » ។ ទោះជាត្រាំនៅមិនទាន់ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ក៏គូប្រជែង បៃដីន បានត្រៀមក្រុមរដ្ឋាភិបាលថ្មីមួយរួចហើយ

មក ត្រឹម ថ្ងៃ សុក្រ នេះ អង្គការ សារព័ត៌មាន ធំៗ ប៉ាន់ស្មាន ថា លោក បៃដិនជា ប្រធានាធិបតី ជាប់ឆ្នោត តែ លោក ត្រាំ ជំទាស់ នឹង ការប៉ាន់ស្មាន នេះ ដោយ ថា ការបោះឆ្នោត « ត្រូវ បាន លួច បន្លំ » ដោយ ពួក ប្រជា ធិបតេយ្យ ដើម្បី បេក្ខជន របស់ គេ ។ ក្រុម យុទ្ធនាការ របស់ លោក បាន ដាក់ ពាក្យបណ្តឹង ជាច្រើន នៅតាម រដ្ឋ កន្លែង ដែល ពួក គេ គិត ថា មាន ការលួចបន្លំ សន្លឹកឆ្នោត ទ្រង់ទ្រាយ ធំ និង មាន ភាពមិនប្រក្រតី ខ្លាំង ។ក្នុងការ និយាយ ទូរស័ព្ទ ទៅកាន់ សវនាការ សាធារណៈ មួយ នៅ រដ្ឋ ផេនស៊ី លវែ នៀ លោក ត្រាំ បាន និយាយថា « នេះ ជា ការបោះឆ្នោត ដែល យើង ឈ្នះ ដោយ ស្រួល យើង បាន ឈ្នះ ជាច្រើន ។ យើង មាន ភស្តុតាង ដើម្បី ដណ្តើម ជ័យជម្នះ មកវិញ តែ ត្រូវការ មាន ចៅក្រម អព្យាក្រិត មួយដើម្បី ស្តាប់ ទឡ្ហីករណ៍ របស់ យើង » ។ក្រៅ ពី ផេនស៊ី លវែ នៀ រដ្ឋ មី ឈី ហ្គឹ ន ណេវ៉ា ដា និង ច ច ជៀ បានបញ្ជាក់ ជ័យជម្នះ លើ បៃ ដិ ន ខណៈ ដែល រដ្ឋ ដទៃ ទៀត នៅ មិនទាន់ ប្រកាសនរ ណា ឈ្នះ ចាញ់ នៅឡើយ ។
ទោះជា ប្តេជ្ញា បន្ត ការតវ៉ា ផ្លូវ ច្បាប់ ចំពោះ លទ្ធផល ឆ្នោត ក៏ រដ្ឋការ ត្រាំ បានអនុញ្ញាត អោយ ចាប់ផ្តើម ដំណើរការ ផ្ទេរអំណាច ទៅកាន់ លោកបៃ ដិន ផងដែរ ហើយ លោកបៃ ដិ នក៏បាន ប្រកាស ជ្រើសរើ សមនុស្ស មួយចំនួន សំរាប់ មុខតំណែង សំខាន់ៗ រួច ហើយ សំរាប់ រដ្ឋាភិបាល អាម៉េរិក បន្ទាប់ ៕

លោក ត្រាំ អំពាវនាវដល់ក្រុមអ្នកគាំទ្រឲ្យតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោត

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី ចប់ អាណត្តិ អា មេ រិ ក លោក ដូ ណា ល់ ត្រាំ កាលពី ថ្ងៃ ទី ២៥
វិច្ឆិកា បាន អំពាវនាវ ដល់ ពួក អ្នកគាំទ្រ លោក ឲ្យតវ៉ា ប្រឆាំង លទ្ធផល នៃ ការ បោះ ឆ្នោត ប្រធានា ធិបតី បន្ទាប់ ពី ជាង ២ ស ប្ដា ហ៍ ក្រោយ ការ ប្រកាស ពី ជ័យជម្នះ របស់ គូប្រជែង លោក ចូ បៃ ដិ ន ដោយ
លោក នៅ តែ បរិហារ ទាំង គ្មាន ភស្ដុ តាង ថា ការ បោះ ឆ្នោត នោះ ពោរពេញ ដោយ ការ ក្លែងបន្លំ ហើយ ការ តវ៉ា ទៅ តុលាការ របស់ លោក រង ការ បរាជ័យ ក្ដី ។នៅ លើ ឆាក មួយ លោក ត្រាំ បាន ថ្លែង ទៅ កាន់ បណ្ដា ព្រឹទ្ធ សមាជិក នៃ គណបក្ស សាធារណរដ្ឋ និង សភា មូលដ្ឋាន រដ្ឋ ផេ ន ស៊ី ល វេ នៀ ថា យើង ត្រូវ តែ ផ្ដួលរំលំ ការ បោះ ឆ្នោត នោះ ។ លោក ថា ពួក អ្នក


ប្រជាធិបតេយ្យ បាន បន្លំ នោះ ជា ការ បោះ ឆ្នោត ក្លែងបន្លំ ។ តាម ពិត ទៅ លទ្ធផល នៃ ការ បោះ ឆ្នោត ក្នុង រដ្ឋ គន្លឹះ នោះ ត្រូវ បាន ប្រកាស ជា ផ្លូវការ កាលពី ថ្ងៃ ទី ២៤ វិច្ឆិកា ដោយ លោក បៃ ដិ ន ជា អ្នក ឈ្នះ។
គ្មាន ការ ក្លែងបន្លំ ទ្រង់ទ្រាយ ធំ ណាមួយ ត្រូវ បាន បង្ហាញ ឡើយ ក្នុង ពេល បោះ ឆ្នោត ។ ចំណែក លោក បៃ ដិ ន វិញ ក្នុង ឱកាស បុណ្យ THINKSGIVING ថ្លែង ថា ពលរដ្ឋ អា មេ រិ ក នឹង មិន ទទួលយក ការ មិន គោរព លទ្ធផល នៃ ការ បោះ ឆ្នោត ឡើយ ។

លោក ថា លទ្ធិប្រជាធិបតេយ្យ របស់ យើង ជួប បញ្ហា នា ឆ្នាំ នេះ ។ ដូច ប្រជាជន ដឹង នៅ អា មេ រិ ក យើង មានការ បោះ ឆ្នោត ដោយ សេរី និង យុត្តិធម៌ ហើយ យើង គោរព លទ្ធផល នៃ ការ បោះ ឆ្នោត ។ ប្រជា ជន របស់ ប្រទេស នេះ នឹង មិន ទទួលយក អ្វី ផ្សេង ឡើយ ៕

បណ្ដា មេដឹកនាំបាតុកម្មថៃប៉ូលិសហៅចូលខ្លួនពីរឿងប្រមាថចំពោះ ព្រះមហាក្សត្

0

ប្រទេស ថៃ ៖ ប៉ូលិស ថៃ កាលពី ថ្ងៃ ទី ២៤ វិច្ឆិកា បាន កោះហៅ មេដឹកនាំ ចលនា តវ៉ា ប្រឆាំង រដ្ឋា ភិបាល ៧ រូប ឲ្យ បង្ហាញខ្លួន សំដៅ ធ្វើការ ចោទប្រកាន់ ពួក គ ពី បទ ប្រមាថ ព្រះមហាក្សត្រ ក៏ ដូច ជា ក្រុម សិទ្ធិ មនុស្ស មួយ មុន ពេល មាន បាតុកម្ម ធំ នៅ មុខ ការិយាល័យ ការពារ កម្មសិទ្ធិ របស់ ព្រះមហា ក្សត្រ ហៅ ការិយាល័យ CROWN PROPERTY BUREAU ដើម្បី ទាមទារ ឲ្យ ព្រះមហាក្សត្រ បោះបង់ ចោលការ ត្រួតត្រា លើ បណ្ដា ទ្រព្យសម្បត្តិ របស់ ព្រះ បរមរាជវាំង ។
នេះ ជា លើក ដំបូង ចាប់តាំងពី ជាង ២ ឆ្នាំ មក ហើយ ដែល មាន បទចោទប្រកាន់ បែប នោះ យោង ទៅ តាម មាត្រា ទី ១១២ នៃ ច្បាប់ព្រហ្មទណ្ឌ ដែល ដាក់ទោស ការ ប្រមាថ ចំពោះ គ្រួសារ រាជវង្ស ជាប់គុក រហូត ដល់ ១៥ ឆ្នាំ ។ក្នុង ចំណោម មេដឹកនាំ បាតុកម្ម ទាំង ៧ នាក់ នោះ ម្នាក់ គឹ លោក PARIT PENGUIN CHIWARAK ដែល អះអាង ថា គ្រួសារ លោក បាន ទទួល លិខិត ឲ្យ ចូលខ្លួន ពី បទ ប្រមាថ ព្រះមហាក្សត្រ តែ លោក មិន ខ្លាច ឡើយ ។ តាម TWITTER លោក សរសេរ ថា ពិ ដាន ត្រូវ បាន ទំ លុះ ។ គ្មាន អ្វី អាច មក ទប់ ការ បោះ ជំហាន ទៅ មុខ របស់ យើង ឡើយ ។ លោក ក៏ ថ្លែង ផង ដែរ តាម រ៉ យ ទ័ រថា បែប នោះ នឹង បង្ហាញ ដល់ ពិភពលោក ពី អំពើ សាហាវព្រៃផ្សៃ នៃ ប្រព័ន្ធ សក្ដិភូមិ ថៃ ។ ក្រៅពី មេដឹកនាំ បាតុកម្ម រួប នោះ អ្នក ឯទៀត មាន មេធាវី ខាង សិទ្ធិ មនុស្សលោក ARNON NAMPA ដែល ជានុ ស្ស ដំបូង គេ អំំ ពា វនា វ ឲ្យ មានការ កែទម្រង់ របប រាជា និយម ថៃ កាលពី ថ្ងៃ ទី ៣ សីហា និង នាង PANUSAYA RUNG SITHIJIRAWATTANAKUL ជា និស្សិត មួយ រូប ដែល បាន ដាក់ បញ្ជី ១០ ចំណុច ទាក់ ទិន នឹង ព្រះមហាក្សត្រ ។


ប្រភព ប៉ូលិស មួយ ដែល មិន បង្ហាញ ព្រោះ គេ មិន អនុញ្ញាត ឲ្យ និយាយ ជាមួយ បណ្ដា សារព័ត៌មាន ថ្លែង ថា មេដឹកនាំ ចលនា តវ៉ា ទាំងនេះ មាន ពេល ដល់ ថ្ងៃ ទី ៣០ វិច្ឆិកា ដឹង ពី បណ្ដា បទចោទប្រកាន់ ប្រឆាំង ពួក គេ ទាក់ទិន នឹង សេចក្ដីថ្លែងការណ៍ ទាំងឡាយ ក្នុង ឱកាស នៃ បាតុកម្ម ថ្ងៃ ទី ១៩ និង ២០ កញ្ញា ។ការ កោះហៅ ឲ្យ ចូលខ្លួន នៅ ការិយាល័យ ប៉ូលិស នៃ មេដឹកនាំ បាតុកម្ម ទាំងនោះ កើត មាន មុន មហា បាតុកម្ម ដែល ប្រកាស តាំងពី ច្រើន ថ្ងៃ មក ហើយ ថា នឹង ធ្វើ នៅ មុខ CROWN PROPERTY BUREAU ទាមទារ ឲ្យ ស្ដេច បោះបង់ ចោលការ ត្រួតត្រា លើ ទ្រព្យសម្បត្តិ របស់ រាជវាំង ដែល គេ ប៉ាន់ ប្រមាណ ថា មាន ជា ច្រើន សិប ពាន់ លាន ដុល្លារ ។

ប៉ុន្តែ ដោយ មិន លើកគ្នា ដើរ ឆ្ពោះទៅ កាន់ CROWN PROPERTY BUREAU ដែល ប៉ូលិស ដាក់ បា រ៉ា ស់ ដ៏ រាំង មាំំ និង គ្រោង ដាក់ ពង្រាយ កម្លាំង ដល់ ទៅ ជិត ៦.០០០ នាក់ ទីតាំង ប្រមូលផ្ដុំ គ្នា ត្រូវ ប្រកាស ប្ដូរ នា យប់ ថ្ងៃ ទី ២៤ វិច្ឆិកា ។ ពួក បាតុករ ថ្លែង ថា ពួក គេ នឹង ទៅ ប្រមូលផ្ដុំ គ្នា នៅ ទីស្នាក់ការ ធនាគារ SIAM COMMERCIAL BANK វិញ ដោយ ក្នុង ធនាគារ នោះ ព្រះមហាក្សត្រ ថៃ មាន ភាគហ៊ុន ដល់ ជាង ២៣% ។ក្រុម សកម្មជន យុវជន សេរី ថ្លែង ថា ចូរ យើង លើកគ្នា ទៅ ប្រមូល យក ទ្រព្យ ដែល ត្រូវជា របស់ ប្រជា ជន ។ ក្រុម នោះ និយាយ ថា ការ ដូរ កន្លែង ធ្វើ បាតុកម្ម ដោយ មាន បំណង ចៀសវាង ការ ប្រឈម មុខ ដាក់ គ្នា ជាមួយ កងកម្លាំង ប៉ូលិស ហើយ ក៏ មានការ យោគយល់ ដែរ ចំពោះ ពួក អ្នក រាជា និយម ដែល ក៏ គ្រោង លើកគ្នា ទៅ កាន់ CROWN PROPERTY BUREAU ដើម្បី ការពារ ព្រះមហាក្សត្រ ៕